អ្នកប្រហែលជាធ្លាប់ យកសំឡីទៅត្បាល់ត្រចៀកហើយ ហើយអ្នកក៏ប្រហែលជាធ្លាប់លឺដែរហើយថា ការយកសំឡីត្បាល់ត្រចៀក គឺជារឿងមិនល្អនោះទេ។ ដូច្នេះ ថ្ងៃនេះ យើងខ្ញុំនឹងបង្ហាញអ្នកថាតើ ហេតុអ្វីបានជាអ្នកជំនាញ ហាមប្រាម ឬណែនាំឲ្យអ្នកប្រុងប្រយ័ត្ន នៅពេលយកសំឡីមកត្បាល់ត្រចៀកបែបនេះ។ ១. អាចម៍ត្រចៀក មានសារធាតុប្រឆាំងបាក់តេរី ដែលអាចការពារត្រចៀកអ្នកពីមេរោគមួយចំនួនបាន ដូច្នេះ បើអ្នកចេះតែត្បាល់វាយកចេញអស់ អ្នកនឹងឆាប់មានជំងឺត្រចៀក។ ២. អាចម៍ត្រចៀក អាចការពារត្រចៀកពីសត្វល្អិតតូចៗនានា ដែលចូលទៅក្នុងត្រចៀករបស់អ្នក។ ៣. អាចមន៍ត្រចៀក ជួយផ្តល់សំណើម និងជាតិប្រេងដល់ក្រដាសត្រចៀករបស់អ្នក ដូច្នេះ អ្នកមិនគួរត្បាល់ត្រចៀកញឹកញាប់នោះទេ។ ៤. សំឡីត្បាល់ត្រចៀក អាចធ្វើឲ្យខូចខាត ដាច់រលាត់ ឬរបួសទៅលើក្រដាសត្រចៀក ហើយថែមទាំងអាចនាំមេរោគ ចូលក្នុងត្រចៀកទៀតផង។ ៥. អ្នកប្រហែលជាមិនដឹងទេ អាចម៍ត្រចៀក មានវិធីសម្អាត និងចេញមកក្រៅដោយខ្លួនឯង តាមរយៈចលនាសាច់ដុំ ពិសេស ពេលអ្នកសើច ស្ងាប ឬក្អកជាដើម។ ៦. បើអ្នកសម្អាតត្រចៀកជាប្រចាំ វានឹងធ្វើឲ្យត្រចៀកឆាប់មានបញ្ហា ជាងការមិនសម្អាត៕